



11:54 PM
specialshowtoday




Posted in
khmer language news
12:31 PM
specialshowtoday



Posted in
khmer language news
12:23 PM
specialshowtoday

Posted in
khmer language news
11:58 AM
specialshowtoday
តារាល្បីៗលំដាប់ពិភពលោកជាច្រើនសុទ្ធតែបានមកកាន់ប្រទេសកម្ពុជា មួយចំនួនមកក្នុងន័យដើរកម្សាន្ត ឯមួយចំនួនគឺដើម្បីកិច្ចការមនុស្សធម៌ ។ ក្នុងចំណោមតារាទាំងនោះមានតារាខ្លះបានប្រាប់ថាពួកគេជាប់ចិត្តនឹងប្រទេសកម្ពុជា ក្រោយធ្វើដំណើរមកដល់ប្រទេសមួយនេះ រហូតដល់មានតារាម្នាក់បានចូលសញ្ជាតិខ្មែរទៀតផងព្រោះតែជាប់ចិត្តពេក។

Posted in
khmer language news
11:47 AM
specialshowtoday
Posted in
khmer language news
9:01 AM
specialshowtoday

Posted in
khmer language news
9:00 AM
specialshowtoday
4:16 AM
specialshowtoday
ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយកាលពីថ្ងៃទី២០ កុម្ភៈ ថា ព្រះអង្គម្ចាស់វីល្លៀម នៃ រាជវង្សអង់គ្លេស និងនាងខេត មីតដលតុន បាន
ចែកលិខិតអញ្ជើញភ្ញៀវឱ្យចូលរួមក្នុងពិធីអភិសេករបស់ខ្លួនរួមមានសមាជិករាជវង្សប្រទេសផ្សេងៗនៅទូទាំងពិភពលោក ថ្នាក់ដឹកនាំ សមាជិកក្រុមគ្រួសារ រួមទាំងមិត្តភក្តិរបស់អ្នកទាំង២ផង ។
ចំនួនភ្ញៀវដែលចូលរួមមានចំនួនច្រើនជាង១ពាន់នាក់ ក្នុងនោះមានមិត្តភក្តិនៅឯមហាវិទ្យាល័យ «សេន អេនឌ្រូ» ដែលព្រះអង្គម្ចាស់វីល្លៀម និងនាងខេតមានភាពស្និទ្ធស្នាល ខណៈ ដែល២០០នាក់ទៀតជាសមាជិករដ្ឋាភិបាល
អង់គ្លេស សមាជិកសភា មន្ត្រីស្ថានទូត ។
តាមរបាយការណ៍បញ្ជាក់ថា ក្នុងពិធីអភិសេកនោះនឹងមានព្រះរាជិនីអេលីហ្សាប៊ែតទី២ និងព្រះអង្គម្ចាស់វីល្លៀម ព្រះស្វាមី អង្គុយនៅបរិវេណជួរមុខ រួមទាំងលោកម៉ៃឃើល និងលោកស្រីខារ៉ូល មីតដលតុន ជាឪពុក និងម្តាយរបស់នាងខេតរួមទាំងនាងហ្វុីហ្វប៉ា ប្អូនស្រី និងលោកជេមជាប្អូនប្រុស ។
លើសពីនេះក៏មានពិធីទទួលទានពេលល្ងាច ដោយមានភ្ញៀវកិត្តិយសចូលរួមប្រហែល៣០០នាក់ ។ ដោយឡែកសំរាប់ព្រះអង្គម្ចាស់ឆាលជាព្រះបិតារបស់ព្រះអង្គម្ចាស់វីល្លៀមនឹងចូលរួមរាំកំសាន្តផងដែរ ៕
Posted in
khmer language news
8:54 AM
specialshowtoday
រាជធានីភ្នំពេញ ៖ កញ្ញាភឿន ជីវ៉ា ហៅស្រីអូន ជាអ្នកចំរៀងមួយរូបប្រចាំនៅភោជនីយដ្ឋានតន្ត្រីពីរ៉ាមីត ។ នាងនិយមចូលចិត្តច្រៀងបទសម័យទំនើបចំរុះ គឺច្រៀងទាំងបទ
មនោសញ្ចេតនា និងបទឌីស្កូញ័រញាក់កន្ត្រាក់ អារម្មណ៍ ។ ដោយសារតែមាននិស្ស័យស្រឡាញ់ចូលចិត្ត សិល្បៈតាំងពីកុមារភាពមក នៅឆ្នាំ២០០៣ ស្រីអូនបានចូលហាត់រៀនច្រៀងនៅក្នុងក្លឹបសិល្បៈមួយ ហើយពេលចេះច្រៀងស្ទាត់នាងបានចាប់អាជីពជាអ្នកចំរៀងនៅក្នុងភោជនីយដ្ឋានក្នុងទីក្រុងភ្នំពេញ ។ នាងកន្លងមកតែងតែមានកិត្តិយសឡើងច្រៀងនៅលើឆាកប្រគំតន្រ្តីចុងសបា្តហ៍តាមស្ថានីយទូរទស្សន៍មួយចំនួនដូចជាកម្មវិធីប៊ូម ប៊ូម ប៉ុសិ៍្តលេខ៣ និងថ្មីៗនេះនៅក្នុងកម្មវិធីតន្ត្រីដួងតារាមាសប៉ុសិ៍្តអប្សរានាងជ្រើសរើសបទ «ប្រពន្ធអ្នកណាផ្ញើទឹកភ្នែកមក» និងបទ «លុយបងមានទេ» មកច្រៀង ។
កញ្ញាស្រីអូននិយាយថា រយៈពេលប៉ុន្មានឆ្នាំមកនេះទោះបីនាងមិនបានថតសំលេងចូលស៊ីឌី និងពុំមានកេរិ៍្តឈ្មោះល្បីក៏ដោយក៏នាងមានចិត្តសប្បាយរីករាយណាស់ ដោយបានក្លាយជាអ្នកចំរៀងអាជីពដូចបំណងប្រាថ្នារបស់នាងតាំងពីកុមារភាពមក ។ អ្នកចំរៀងអាយុ២២ឆ្នាំរូបនេះ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ នាងមានបងប្អូនស្រី៣នាក់ ក្នុងនោះនាងជាកូនច្បង ។ ទាក់ទងនឹងជីវិតស្នេហាស្រីអូនបាននិយាយមិនលាក់លៀមថា សព្វថ្ងៃ នាងមានគូស្នេហ៍ហើយ តែមិនទាន់រៀបការនៅឡើយទេ ។ ទោះជាយ៉ាងណាក្តី នាងសុំលាក់អត្តសញ្ញាណគូស្នេហ៍របស់នាង ៕
Posted in
khmer language news
2:26 AM
specialshowtoday
រាជធានីភ្នំពេញ ៖ អ្នកនាងឌុច សុភា តារាសម្តែងស្រស់ស្រាយមានប្រជាប្រិយភាពល្បីឈ្មោះម្នាក់ ត្រូវបានប្រភពព័ត៌មានពីមន្ត្រីតុលាការបង្ហើបឱ្យដឹងថា កំពុងមានបញ្ហាប្រះឆាក្នុងរង្វង់គ្រួសារជីវិតគូ ខណៈរួមរស់សុខទុក្ខជាមួយស្វាមីអស់រយៈពេលជិត១ឆ្នាំ ហើយបន្សល់ទុកនូវកូនស្រីមួយរូប សំរាប់ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ។
តាមប្រភពព័ត៌មានពីមន្ត្រីតុលាការរាជធានី ភ្នំពេញ បានឱ្យដឹងទៀតថា កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៥ កុម្ភៈ ២០១១ គេឃើញអ្នកនាងឌុច សុភា បានចូលខ្លួនទៅកាន់ការិយាល័យរដ្ឋបាលរបស់តុលាការ ហើយត្រូវបានគេអះអាងថា គឺជាការចូលខ្លួន ស្របតាមការកោះហៅរបស់លោកចៅក្រមដែលតំរូវឱ្យតារាសំដែង ល្បីឈ្មោះបោះសម្លេងរូបនេះ បំភ្លឺលើសំណុំរឿងសុំលែងលះស្វាមីរបស់នាង បន្ទាប់ពីមានរឿងចំរូងចំរាសរស់នៅមិនចុះសម្រុងនឹងគ្នារយៈពេល ប៉ុន្មានខែកន្លងមកនេះ ។
អ្នកនាងឌុច សុភា អំឡុងពេលមានស្វាមី និងកូនស្រីតូចមួយ (តាមការប្រាប់ឱ្យដឹងពីតារាសម្តែងកុល ដាវី) គេមិនសូវឃើញនាងចូលរួមសម្តែងញឹកញាប់ទេ នៅតាមវេទិកាផ្សេងៗ ក៏ដូចជាឈុតឆាកខារ៉ាអូខេផងដែរ...គួររំលឹកថា អ្នកនាងឌុច សុភា បានសម្តែងជាតារាលេចធ្លោល្បីឈ្មោះ និងធ្វើឱ្យមានការចាប់អារម្មណ៍នោះគឺតាមរយៈការថតផ្សព្វផ្សាយ ពាណិជ្ជកម្ម ។
ចំណែកអ្នកនាងឌុច សុភា ទៀតសោត ខណៈដែលលេចឮព័ត៌មានបែបនេះ កោះសន្តិភាពមិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ ព្រោះទូរស័ព្ទច្រើនខ្សែហើយ ប៉ុន្តែអត់ចូល... កោះសន្តិភាពសង្ឃឹមថា នឹងបានជួបតារាសម្តែងរូបនេះដើម្បីទទួលបានព័ត៌មានខ្លះៗជុំវិញ ការលែងលះរវាងនាង និងស្វាមី ៕
Posted in
khmer language news
3:05 AM
specialshowtoday
ដោយ ៖ សាម៉ន
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ នាងខាត់ សុឃីម ក្នុងវ័យ៣១ឆ្នាំ ជាតារាកំប្លែង ជាតារាចំរៀងប្រពៃណី និងជាអ្នកកាន់ឧបករណ៍ភ្លេងខ្មែរ តាខេ ទ្រ និងឃឹម ។ នាងមានកេរិ៍្តឈ្មោះល្បីទាំងក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស ហើយកន្លងមកធ្លាប់ចេញទៅសំដែងនៅសហរដ្ឋអាមេរិក បារាំង កាណាដា ជប៉ុន អូស្ត្រាលី ញូវហ្សឡែន និងបណ្តាប្រទេសមួយចំនួនទៀតដែលមានបងប្អូនខ្មែរយើងរស់នៅ ។ ក្នុងឆ្នាំ២០១១នេះនាងខាត់ សុឃីម ត្រៀមខ្លួនចេញទៅសំដែងនៅប្រទេសកាណាដា និងអូស្ត្រាលី តែមិនទាន់ដឹងថា ចេញទៅនៅពេលណាទេ ។
ទន្ទឹមនឹងទទួលជោគជ័យ ក្នុងអាជីពសិល្បៈកន្លងមកនាងខាត់ សុឃីម ជួបប្រទះពាក្យចចាមអារ៉ាមអាស្រូវជាច្រើនដូចជាថា នាងជាប់ពាក់ព័ន្ធស្នេហាជាមួយលោកចា រិទ្ធី និងថាមានកូនជាមួយគ្នាទៀតផង។ ប៉ុន្តែពាក្យចចាមអារ៉ាមនោះត្រូវនាងបដិសេធន៍មិនទទួលទេ ។ នាងនិយាយថា កូនប្រុសរបស់នាងឈ្មោះស្កាយគឺនាងបានទិញមេជីវិតមកចាក់បង្កើត។
នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១១ អ្នកយកព័ត៌មានកោះសន្តិភាពបានទូរស័ព្ទជួបសំភាសន៍នាងនៅពេលកំពុងថត កម្មវិធីដើមភូមិចុងភូមិរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ នៅពេលផ្តើមសំនួរថា តើនាងលែងលះពីលោកចា រិទ្ធី ហើយឬយ៉ាងណា? នាងឆ្លើយយ៉ាងលឿនថា «រឿងចាស់សុំមិននិយាយទេ បើចង់សំភាសន៍នាងខ្ញុំសុំនិយាយតែរឿងថ្មីព្រោះថា នាងខ្ញុំគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយលោកចា រិទ្ធី នោះទេ ។ ពេលនេះនាងខ្ញុំសូមប្រកាសថា ជិតរៀបការជាមួយលោកផាណូ អាយុ២៦ឆ្នាំ ដែលជាអ្នកសិល្បៈសំដែង និងច្រៀង និងជាពិធីករប្រចាំស្ថានីយទូរទស្សន៍ខ្មែរប៉ុសិ៍្តលេខ៩ហើយ» ។ នាងខាត់ សុឃីម បន្តថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១២ នាងនឹងរៀបការហើយ ។ នាងបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់នាងជាមួយលោកផាណូថា នាងនិងលោកបានស្គាល់គ្នាច្រើនឆ្នាំហើយ ប៉ុន្តែមិនមានទំនាក់ទំនងស្នេហាទេ គឺទើបតែប៉ុន្មានខែចុងក្រោយក្នុងចុងឆ្នាំ២០១០ និងដើម ឆ្នាំ២០១១នេះ ដុះពន្លកស្នេហ៍ឡើងរហូតសំរេចចិត្តថានឹងរៀបមង្គលការជាមួយគ្នា នាខែកុម្ភៈ ឆ្នាំ២០១២ ។ បច្ចុប្បន្នគេសង្កេតឃើញនាងខាត់ សុឃីម បណ្តើរកំលោះសង្ហាវ័យក្មេងជាតារារួមអាជីពជាញឹកញាប់មិនថា ក្នុងឬក្រៅរង្វង់សិល្បៈទេ រួមដំណើរជាមួយគ្នាយ៉ាងស្អិតរមួត ហាក់បីដូចជាប្តីប្រពន្ធ៕
Posted in
khmer language news
5:01 AM
specialshowtoday
Posted in
khmer language news
6:25 AM
specialshowtoday
Posted in
khmer language news
2:26 AM
specialshowtoday
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០១១
រូបភាពពីវ៉េបសាយ
នាងចាគីរ៉ា កំពុងដើរកំសាន្តជាមួយកីឡាករហ្គេរ៉ាដ ពីកេ ខ្សែការពារក្លឹបបាសេឡូណា
សារព័ត៌មានបរទេស បានចុះផ្សាយដំណឹងទាក់ទងនឹងអ្នកចំរៀងដ៏សិចស៊ីជនជាតិកូឡុំប៊ី នាងចាគីរ៉ា កំពុងដើរកំសាន្តជាមួយកីឡាករហ្គេរ៉ាដ ពីកេ ខ្សែការពារក្លឹបបាសេឡូណា ដែលទំនាក់ទំនងខាងលើអាចបញ្ជាក់យ៉ាងច្បាស់ថា តារាចំរៀងរូបនេះមានគំរោងរស់នៅក្នុងប្រទេសអេស្ប៉ាញរយៈពេលយូរ ។ តាមប្រភពព័ត៌មានផ្ទៃក្នុងនៅប្រទេសអេស្ប៉ាញបានបញ្ជាក់ប្រាប់ កាសែតដឹសាន់របស់អង់គ្លេសថា នាងចាគីរ៉ា មានបងស្រីនៅអេស្ប៉ាញ ហើយនាងបានចំណាយពេលនៅទីនោះជាញឹកញាប់ និងកំពុងមានគំរោងរស់នៅជាអចិន្ត្រៃយ៍ទៀតផង។
គេជឿថា អ្នកទាំង២បានជួបគ្នា ក្នុងខណៈពេលនាងច្រៀងបទចំរៀង វ៉ាហ្គាវ៉ាហ្គា ជាបទចំរៀងទាក់ទងនឹងបាល់ទាត់ពិភពលោក២០១០ នៅអាហ្វ្រិកខាងត្បូង។ ក្នុងអំឡុងពេលនោះ នាងនៅមានទំនាក់ទំនងស្នេហាជាមួយលោកអាន់តូនីញ៉ូ ដេឡារូ ដែលមានអាជីពជាមេធាវី និងជាកូនប្រុសរបស់លោកហ្វើណានដូ ដេឡារួ អតីតប្រធានាធិបតីអាហ្សង់ទីន ប៉ុន្តែជាចុងក្រោយនេះក៏បានផ្តាច់ទំនាក់ទំនងជាមួយគូស្នេហ៍ខាងលើ ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារក្រុមជំរើសជាតិអេស្ប៉ាញរូបនេះបានធ្វើការបដិសេធថា មិនបានមានទំនាក់ទំនងជាមួយតារាចំរៀងជនជាតិកូឡុំប៊ីអាយុ៣៣ ឆ្នាំ គឺនាងចាគីរ៉ា ដូចការចុះផ្សាយឡើយ ហើយសម្ព័ន្ធភាពរបស់ពួកគេ គឺជាមិត្តភក្តិធម្មតា ៕
Posted in
khmer language news
5:42 AM
specialshowtoday
រាជធានីភ្នំពេញ ៖ នាដការបាំបុរាណមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគឺកញ្ញា សួស វីហ្សា បានក្លាយជាអ្នកចំរៀង និងជាតារាសំដែងកាយវិការខារ៉ាអូខេប្រចាំផលិតកម្មរ៉ុក។ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទេ នាងថែមទាំងមានទេពកោសល្យសំដែងល្អ និងមានទឹកដមសំលេងពីរោះរណ្តំចិត្ត។ កន្លងមកគេតែងតែឃើញនាងឡើងច្រៀងជាកិត្តិយសនៅ លើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានាគ្រប់កម្ម វិធី ។ ក្នុងវ័យ២០ឆ្នាំកញ្ញាសួស វីហ្សា មានស្រុកកំណើតនៅភ្នំពេញក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ នាងមានបងប្អូន៣នាក់ ក្នុងនោះប្រុសម្នាក់ ចំណែករូបនាងជាកូនទី២។ កន្លងមកនាងបានចូលហាត់រៀនរាំរបាំបុរាណនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈអស់រយៈពេល៤ឆ្នាំ ។ នាងធ្លាប់រាំរបាំបុរាណជាមួយសិស្សរួមថ្នាក់ក្នុងកម្មវិធីជាតិ ផ្សេងៗជាច្រើនលើក និងធ្លាប់ចេញទៅសំដែងរបាំនៅក្រៅប្រទេសបាន២លើក គឺលើកទី១ ទៅប្រទេសបារាំង និងលើកទី២នៅប្រទេសសិង្ហបុរី។
កញ្ញាសួស វីហ្សា និយាយថា មុនក្លាយជាអ្នកចំរៀងនាងធ្លាប់ប្រឡងច្រៀងក្នុងកម្មវិធីចំរៀង សម័យ-បុរាណនៅស្ថានីយទូរទស្សន៍បាយ័នជាប់ចំណាត់ថ្នាក់លេខ១។ ក្រោយមកនៅឆ្នាំ២០០៩ នាងបានចូលប្រលងច្រៀងក្នុងកម្មវិធី Rock Star ជាប់ចំណាត់ថ្នាក់លេខ១ ហើយត្រូវផលិតកម្ម Rock ជ្រើសរើសឱ្យថតសំលេងចូលសីុឌីតាំងពីពេលនោះមក។
កញ្ញាសួស វីហ្សា និយាយថា តាំងពីក្លាយជាអ្នកចំរៀងមក នាងធ្លាប់ទទួលការគាំទ្រពីប្រិយមិត្តទស្សនិកជនតាមរយៈបទ«កំលោះ ភូមិខ្ញុំ» បទ«ស្ម័គ្រទាំង អស់ស្មោះតែមួយ» និងបទ«ទឹកភ្នែកក្នុងខ្យល់»ជាដើម ។ ក្នុងឆ្នាំ២០១១នេះនាងកំពុងត្រៀមចេញបទថ្មីៗទៀតនៅផលិតកម្មរ៉ុក ដែលជាបទឌីស្កូញ័រញាក់កន្ត្រាក់អារម្មណ៍លាយឡំ និងបទមនោសញ្ចេតនា ៕
Posted in
khmer language news
5:38 AM
specialshowtoday
Posted in
khmer language news
5:35 AM
specialshowtoday
តារាភាពយន្តដើមកំណើតចិន នាងហ្គុងលី ទទួលការរិះគន់យ៉ាងខ្លាំងជាថ្មី ដោយសារតែនាងស្លៀករ៉ូបពីរោមសត្វពិតប្រាកដ។ តារាភាពយន្តរូបនេះដែលទទួលបានសញ្ជាតិសិង្ហបុរីកាលពីឆ្នាំ២០០៨ ត្រូវបានគេឃើញនាងស្លៀកពាក់រ៉ូបរោមសត្វពិតប្រាកដកាលពីដើម សប្តាហ៍នេះក្នុងឱកាសនៃការផ្សព្វផ្សាយខ្សែភាពយន្តរបស់នាងនៅ ក្រុងសេអ៊ូល។
PETA ជាអង្គការអន្តរជាតិការពារសិទ្ធិសត្វបានធ្វើកាលពីថ្ងៃទី២៧ មករា នូវយុទ្ធនាការមួយប្រឆាំងនឹងការស្លៀកពាក់សំលៀកបំពាក់ផលិតពី រោមទន្សាយមុនពេលឈានចូលឆ្នាំទន្សាយថ្ងៃទី៣ កុម្ភៈខាងមុខនេះ។ យុទ្ធនាការនេះតំរង់គោលដៅជាពិសេសលើនាងហ្គុងលី ដែលកាលពី មុននិយមស្លៀកពាក់រោមទន្សាយ។
លោក COCO YU សមាជិកម្នាក់របស់ PETA ថ្លៃងកាលពីថ្ងៃទី២៧ មករា ថា នាងហ្គុងលីទទួលការរិះគន់គ្រប់កន្លែងនៅប្រទេសចិនចំពោះការជ្រើស រើសការស្លៀកពាក់ដែលសាហាវប៉ះពាល់ដល់បរិស្ថាន។ អង្គការ PETA រំលឹកថា នាងហ្គុងលីបានស្លៀកពាក់សំលៀកបំពាក់សត្វចាប់តាំងពីយូរមកហើយ។ នាងពុំដែលសន្យាថា លែងស្លៀកពាក់រោមសត្វឡើយ ផ្ទុយពីតារាដទៃៗទៀតដែលបានគោរពពពួកសត្វ ៕
Posted in
khmer language news
5:33 AM
specialshowtoday
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អាទិត្យ ទី ៣០ ខែ មករា ឆ្នាំ ២០១១
(រូបថត អ៊ុយសុង)
កុមារីបុស្បា ប៉ាន់ អ្នកចំរៀងសំលេងគ្រលួច វ័យ១៣ឆ្នាំ ដែលកំពុងល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស
រាជធានីភ្នំពេញ ៖ ខនសឺតទីក្រុងអង្គរលើកដំបូង គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅខាងមុខប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី២៥-២៦ ខែកុម្ភៈ ខាងមុខ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីលំដាប់អន្តរជាតិ ក្នុងនោះសំរាប់ប្រទេសកម្ពុជា គឺមានវត្តមានកុមារីបុស្បា ប៉ាន់ អ្នកចំរៀងសំលេងគ្រលួច វ័យ១៣ឆ្នាំ ដែលកំពុងល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស។ តាមការឱ្យដឹងពីអ្នកគ្រប់គ្រងកម្មវិធីថា ខនសឺតលំដាប់អន្តរជាតិក្នុងទឹកដីកម្ពុជាព្រះរាជាណាចក្រអច្ឆិរយ នេះ មានការចូលរួមពីភ្ញៀវមកពីទីក្រុងប៉ារីស ហុងកុង សៀងហៃ កូឡាឡាំពួរ និងសហរដ្ឋអាមេរិក។
គេរំពឹងថា ប្រាសាទបាយ័ននឹងមានជីវិតរស់រវើកជាមួយនឹងសូរសំលេងកងរំពង និងពន្លឺដ៏ឆើតឆាយនៃការរចនាឆាកសំដែងនោះ។ ដោយឡែកផ្ទាំងប៉ាណូធំៗស្តីពីការប្រគំតន្ត្រីថ្ងៃទី២៥-២៦ ខែកុម្ភៈ ត្រូវបានគេដាក់តាំងនៅតាមវិថីជាច្រើននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រោមប្រធានបទ «ព្រះគុណ គ្រូអង្គរ» ដែលមានរូបបុស្បា ប៉ាន់ មួយកំណាត់ខ្លួនពាក់មួកយ៉ាងធំ។
លោកប៉ាន់ ម៉េងហ៊ាង ជាឪពុកបុស្បា ប៉ាន់ ប្រាប់អ្នកសារព័ត៌មានថា លោកចង់ឃើញវត្តមានសិល្បករ សិល្បការិនីកម្ពុជាលើឆាកប្រគំតន្ត្រីខ្នាតអន្តរជាតិលើពិភពលោក នារយៈពេល៤ ឬ៥ឆ្នាំខាងមុខ។ លោកមានជំនឿថា បុស្បា ប៉ាន់ អាចធ្វើទៅបានដោយសារទេពកោសល្យពីធម្មជាតិរបស់នាង រួមទាំងការខិតខំឧស្សាហ៍ព្យាយាម និងការបង្ហាត់បង្រៀនពីគ្រូសិល្បៈជាតិ និងអន្តរជាតិ។
លោកបន្តថា ក្រុមភ្លេងខុសៗគ្នាចំនួន៥ទំរង់ រួមទាំងក្រុមតន្ត្រីមកពីហុងកុង ក្រុមភ្លេងពិណពាទ្យ ក្រុមមហោរី ក្រុមស្គរហ្សាស និងក្រុមតន្ត្រីក្លាស៊ិកសំលេងស្រាល នឹងមកសំដែងក្នុងខនសឺតនោះ។ មុននឹងការប្រគំតន្ត្រីនឹងមានការលេងភ្លេង និងច្រៀងថ្វាយបង្គំអាទិទេពក្រុងអង្គរចំនួន១១បទនៅល្ងាចថ្ងៃទី ២៤ កុម្ភៈ។ ការប្រគំភ្លេងបែបនេះ គឺជាលើកទី១សំរាប់ប្រទេសកម្ពុជាក្នុងរយៈពេល៤០ឆ្នាំមកនេះ។ ការរៀបចំឆាកតន្ត្រីនៅទីក្រុងអង្គរនេះ គឺមានអ្នកជំនាញមកពីបរទេសជាអ្នកជួយរៀបចំ ដើម្បីឱ្យព្រឹត្តិការណ៍នេះមានភាពអស្ចារ្យ។
កុមារីបុស្បា ប៉ាន់ បានប្រាប់អ្នកសារព័ត៌មានថា នាងហ្វឹកហាត់រយៈពេល៦ខែមុនចាប់ផ្តើមប្រគំតន្ត្រីដ៏ធំនេះ ហើយនាងនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ខនសឺតអន្តរជាតិនេះកាន់តែមានភាព អស្ចារ្យថែមទៀត។
សំរាប់សំបុត្រចូលទស្សនាខនសឺតនេះ គឺមានលក់នៅ Monumen Books ហាងកាហ្វេសង់ទីម៉ង់ ភោជនីយដ្ឋានយីស៊ាន ភោជនីយដ្ឋានម្លិះ និងឡាក់គីស្ទ័រ។ ចំណែកនៅខេត្តសៀមរាបសំបុត្រមានលក់នៅវិចិត្រសាលម៉ាកដឺម៉ុត Momument Boosk និងឡាក់គីស្ទ័រ ឬអាចទិញបានតាមក្រុមហ៊ុនទេសចរណ៍មួយចំនួនតាមរយៈវ៉េបសាយ www.bosbapanh.com។ គេរំពឹងថា ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីនោះនឹងទទួលបានការគាំទ្រពីភ្ញៀវ ជាតិ និងអន្តរជាតិ ហើយក៏ជាវេទិកាទាក់ទាញភ្ញៀវទេសចរបរទេសផងដែរ៕
Posted in
khmer language news
5:29 AM
specialshowtoday
រាជធានីភ្នំពេញ ៖ នាងកែវ នីសា មានវ័យ២៦ឆ្នាំ ប្រកបដោយរូបសម្ផស្សស្រស់ផូរផង់គួរឱ្យចង់គយគន់។ នាងមានទឹកមុខញញឹមជានិច្ច និងមានកេរ្តិ៍ឈ្មោះល្បីគួរសមក្នុងពិភពសិល្បៈភាពយន្ត និងកាយវិការខារ៉ាអូខេ ។ កន្លងមកនាងចូលរួមសំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្ម ទាំងក្នុង និងក្រៅប្រទេស ។ លើសពីនេះនាងសំដែងខ្សែវីដេអូបានជាច្រើនរឿង ដូចជារឿង «បំពេព្រលឹង» ជាតួឯក រឿង «ទ្រុងមាសបក្សីស្នេហ៍» រឿង «កែចិត្តស្អប់បង» រឿង «ត្រៀមចិត្តសំរាប់ឈឺ» ដែលសុទ្ធតែជារឿងភាគចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន។ ចុងក្រោយនេះ នាងសំដែងរឿងភាគ «ឧត្តមដួងចិត្ត» ឱ្យស្ថានីយទូរទស្សន៍អាស៊ីគ្នេយ៍ដោយអ្នកដឹកនាំរឿងតំរូវឱ្យនាង សំដែងជាតួឯកឈ្មោះអេឡែន ដែលជាមនុស្សស្រីរឹងប៉ឹងម៉ឺងម៉ាត់ក្នុងការងារ ។
នាងកែវ នីសា និយាយថា រឿង «ឧត្តមដួងចិត្ត» បានចេញថតកាលពីថ្ងៃទី ១៩ មករា ឆ្នាំ២០១១ ដោយក្នុងមួយសប្តាហ៍ថត៤ថ្ងៃ គឺ ថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ។ នាងនឹងខិតខំប្រឹងប្រែងសំដែងឱ្យបានល្អ ដើម្បីទាក់ទាក់ការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅឱ្យកាន់តែ គាំទ្រនាង ។
នាងកែវ នីសា បានចូលប្រឡូកក្នុងពិភពសិល្បៈសំដែងតាំងពីឆ្នាំ២០០២ មក ហើយទទួលជោគជ័យជានិច្ច ទោះបីជាជួបប្រទះឧបសគ្គខ្លះៗក៏ដោយ ។
តារា សំដែងរូបនេះមានប្រភពកំណើតនៅរាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ នាងមានបងប្អូន២នាក់គឺ រូបនាង និងប្អូនប្រុស។
ថ្វីបើទទួលជោគជ័យក្នុងអាជីពសិល្បៈសំដែងពិតមែន តែរឿងស្នេហានាងជួបរឿងបរាជ័យ ដូច្នេះហើយពេលនេះនាងសុំមិននិយាយរំលឹករឿងស្នេហាទៀតទេ។ នាងនិយយាថា និយយាពីរឿងស្នេហានាំតែឈឺចាប់ ហើយនាងបានបំភ្លេចចោលយូរហើយ៕
Posted in
khmer language news