អ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញថាស្ត្រីដែលមាន ភ្លៅ ត្រគាក និងកំប៉េះគូថធំ ត្រូវបានជឿថា អាចបង្កើតកូន ដែលមាន ភាពវៃឆ្លាត


 December 19, 2016  


អ្នកវិទ្យាសាស្ត្រទើប នឹងបានបញ្ចេញ របាយការណ៍មួយ ដែលបានស្រាយចម្ងល់ ជាយូរមកហើយ អំពីមូលហេតុ ដែលស្ត្រីធាត់ជាង បុរសព្រោះថា ពួកគេត្រូវការ ភ្លៅ ត្រគាក និងកំប៉េះគូថ ធំៗ ដើម្បី អាចបង្កើតកូន ដ៏ឆ្លាតម្នាក់បាន។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិក បានឲ្យដឹងថា បរិវេណសំខាន់ៗ របស់ស្ត្រី ដូចជា ភ្លៅ ត្រគាក និង កំប៉េះគូថ ដែលមានភាព ធំធាត់ និងសំបូរ សារជាតិខ្លាញ់ គឺជាមុខងារ ដ៏សំខាន់សម្រាប់ ផ្តល់នូវការ អភិវឌ្ឍន៍យ៉ាងខ្លាំង ទៅដល់ ខួរក្បាលរបស់ កូនដែលទើប នឹងកើត។

រូបតំណាង
លោកសាស្ត្រាចារ្យ Will Lassek អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ មួយនេះ បានពន្យល់ថា “សារធាតុខ្លាញ់ នៅបរិវេណទាំងនេះ គឺជាឃ្លាំង មួយសម្រាប់ ស្ថាបនាខួរក្បាល របស់ទារក។ វាក៏ជា សារជាតិដ៏ សំខាន់មួយផងដែរ សម្រាប់ជាជំនួយ ក្នុងការបង្កើត ប្រព័ន្ធសរសៃ ប្រសាទ របស់មនុស្ស។ លើសពីនេះទៀត សារជាតិខ្លាញ់ ទាំងនេះបានបង្កើត សារធាតុ DHA ដែលអាច បញ្ជូនដល់ទារក តាមរយៈការ បំបៅដោះ ដើម្បីអាចឲ្យ ពួកគេមាន ការវិវត្តន៍សមាសភាគ នៃខួរក្បាល បានយ៉ាងប្រសើរ បំផុត”។
នេះគឺជាការ រកឃើញថ្មីមួយទៀត និងបានស្រាយបំភ្លឺ អំពីមូលហេតុ ដែលចាស់ៗភាគច្រើន នៅតាមតំបន់ មួយចំនួន តែងតែស្វែងរក ស្ត្រីដែលមាន កំប៉េះគូថ និងត្រគាកធំៗ មករៀបការ ជាមួយនឹង កូនប្រុស របស់ពួកគាត់៕ ប្រភព៖ ហ្វេសបុក

រូបតំណាង

រូបតំណាង


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More