មានមិត្តភក្រមួយចំនូនតែតែងគិតថាខ្ញុំ លេងចរិក ធ្វើឯងឡូយសុភាពបុរស ចូលការ៉ាអូខេមិនយកនាវីកំដរ មិនចេះសប្បាយ ក្នុងពិភពភ្លើងពណ៏ (អានហើយទើបភ្លឺភ្នែក)



មានមិត្តភក្រមួយចំនូនតែតែងគិតថាខ្ញុំ លេងចរិក ធ្វើឯងឡូយសុភាពបុរស ចូលការ៉ាអូខេមិនយកនាវីកំដរ មិនចេះសប្បាយ ក្នុងពិភពភ្លើងពណ៏ (អានហើយទើបភ្លឺភ្នែក)


(ទឹកភ្នែកស្វាមីស្រីការ៉ាអូខេ ) មានមិត្តភក្រមួយចំនូនតែតែងគិតថាខ្ញុំ លេងចរិក ធ្វើឯងឡូយសុភាពបុរស ចូលការ៉ាអូខេមិនយកនាវីកំដរ មិនចេះសប្បាយ ក្នុងពិភពភ្លើងពណ៏ ។ តែអ្វីដែលខ្ញុំបានជួប និងបានឃើញ គឺវាបានចាក់បេះដូងម្តងរហូតឈឺដល់សព្វថ្ងៃ ។ មានពេលមួយខ្ញុំ អត់សប្បាយចិត្ត ហើយក៏ទៅការ៉ាអូខេ ជាមួយពួកម៉ាក ៤នាក់ ហើយដំបូងគឺ យកនារីមកអង្គុយធម្មតា ផឹកសុីច្រៀងលេងសើចដូចប្រុសទូទៅ ។ តែចង្រៃចៃដន្យអី នារីដែលអង្គុយជាមួយខ្ញុំ ចេះតែលើកទូរស័ព្ទរហូត ហើយក៍សុំចេញក្រៅ ខ្ញុំក៏ទៅតាមមើល ចង់ដឹងថាមានរៀងអី … ស្ទើធ្លាក់ថ្លើម នាងបានដើរសំដើរទៅរកបុរសម្នាក់ដែលអង្កុយលើម៉ូតូមានកូនតូចមួយដេកលើភ្លៅ ។

រូបតំណាង

មើលទៅដូចជាកូនតូចកំពុងឈឺ នាងដូចជាតក់ស្លុតមែនតែន ឃើញដូចចង់យំតិច អីតិច ខ្ចិលមើលយូរ ខ្ញុំក៏មកបន្ទប់វិញ ធ្វើដូចធម្មតា ហើយនាងក៏បានចូលមកតាមក្រោយ ។ ដោយទឹកមុខស្រពាប់ស្រពោន ខ្ញុំក៏ធ្វើជាមិនដឹងរឿងសួរធម្មតាថា អត់ស្រួលមែន ? នាងថា ងុយគេងនិងស្រវឹង ចឹងខ្ញុំក៏ប្រាប់មេកា អោយគិតលុយ នាងដូចជា ភ័យមែនទែន ប្រហែលគិតថា ខ្ញុំខឹងក៏និយាយលួង ដោយព្រមកំដរ តែការពិត គឺ ផឹកលែងចូល សប្បាយលែងចេញ ក្នុងចិត្តអាណិតចង់អោយឆាប់បានទៅផ្ទះមើលកូន ហើយក៏អោយធិប ២៥$ និងប្រាប់មេការអោយនាងទៅផ្ទះ
តាំងពីយប់នោះមក ស្បថឈប់យកស្រីកំដរ មិនមែនមិនចេះសប្បាយទេ គឺចេះតែវាមានកំរិត អោបមនុស្សស្រីម្នាក់ដែលគេមានប្តីមានកូន ឬ សង្សារ គឺគេបង្ខំចិត្តនៅជិតយើងទេ ក្នុងចិត្តគ្នាមិនដឹងគ្រាំគ្រាយ៉ាងណាទេ រាល់ថ្ងៃហ្នឹង ។ អ្នកខ្លះបានចូលការ៉ាអូខេម្តងៗសប្បាយដូចគោដាច់ហ្វូង លូកលាន់គ្នា មិនគោរពសិទ្ធិគ្នា អីតិចសោះ អាខ្លះបបួលគេទៅដេក តាប៉ែនៅហ្នឹង បើគេចូលចិត្តយើងមិនបាច់បបួលទេគេទៅជាមួយហើយ ។ តាំងពីពេលនោះមក ខ្ញុំក៏បានត្រាសជាព្រះរស់ក្ន្ងងការ៉ាអូខេ មិនខ្វល់ពីពូកនៅជិតខាង ផឹកច្រៀងៗ ចេញលុយស្មើរគ្នា សល់លុយធីប ទុកបបរកង្កែប យប់។
សារនេះចង់រំលឹកដល់បងៗ ដែលចូលចិត្តសប្បាយសូមសប្បាយអោយមានព្រំដែន ​គោរពពួកគាត់ផង មនុស្សដូចគ្នាតើ កុំបង្ខំគ្នាពេក បើគ្នាផឹកមិនកើត អោយចឹបៗទៅ បើហៅដេកគ្នាមិនទៅ ហៅអ្នកផ្សេងទៅក្រែងគេទៅ ។ #អោយតម្លៃស្រី្តគឺជាតម្តៃរបស់សុភាពបុរស ។​ រូបភាពពី PageThai / ដកស្រេង់ពី ©មេទ័ព លីពូ


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More