តារាលំដាប់ពិភពលោក 5 រូបដែលបានប្រាប់ថាជាប់ចិត្តជាមួយប្រទេសកម្ពុជា
ប្រិយមិត្តប្រហែលជាងចង់ដឹងហើយថាមានតារារូបណាខ្លះ ៖
ANGELINA JOLIE

តារាស្រីរូបនេះគឺជាតារាស្រីតែម្នាក់គត់ដែលមានអនុស្សាវរីជាច្រើនជាមួយនឹងកម្ពុជា។ អ្នកនាងធ្លាប់មកកាន់ប្រទេសកម្ពុជាជាច្រើនលើកច្រើនសារ ដែលការធ្វើដំណើរមកកម្ពុជានេះខ្លះមកដើម្បីកិច្ចការមនុស្សធម៌ ឯពេលខ្លះគឺដើម្បីថតខ្សែភាពយន្ត។ ជាងនេះទៅទៀតតារាស្រីរូបនេះក៏បានយកក្មេងប្រុសកម្ពុជាម្នាក់យកទៅចិញ្ចឹមផងដែរ ហើយនាងចាត់ទុកក្មេងប្រុសម្នាក់នោះដូចជាកូនបង្កើតអីញ្ចឹងគេមានឈ្មោះថា Maddox Chivan Jolie-Pitt ។
អ្វីដែលពិសេសជាងគេរបស់តារាស្រីរូបនេះគឺ អ្នកនាងបានចូលជាសញ្ជាតិខ្មែរ ដែលមានការទទួលស្គាល់ និងព្រះរាជានុញ្ញាតិពីព្រះមហាក្សត្រនៃប្រទេសកម្ពុជាផងដែរ។
JACKIE CHAN (ឈិន ឡុង)
JACKIE CHAN ដែលប្រជាជនកម្ពុជាហៅថា ឈិន ឡុងគឺតារាសម្ដែងក្បាច់គុនចិនលំដាប់ពិភពលោកដ៏ល្បីល្បាញ។តារារូបបនេះធ្លាប់មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៩ ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់អង្គការ Unicef ។ គាត់ធ្លាប់បានសរសើរប្រជាជនកម្ពុជាថា រស់រាយរាក់ទាក់ និងផ្ដល់ភាពកក់ក្ដៅសម្រាប់គាត់ ។
RICKY MARTIN
គាត់គឺជាតារាចម្រៀងអាមេរិកអាទីន ដែលបានមកកម្ពុជាក្នុងឆ្នាំ ២០០៨ ការធ្វើដំណើរមកកម្ពុជាកាលពីឆ្នាំនោះគឺក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាមួយនឹងមូលនិធិដែលគាត់បង្កើតឡើងមានឈ្មោះថា Ricky Martin Foundation។
មូលនិធិនេះមានគោលបំណងជួយទៅដល់ស្ត្រី និងកុមារនៅទូរទាំងពិភពលោក ឲ្យរួចផុតពីការជួញដូរ និងរំលោភផ្លូវភេទ រួមស្ត្រីនិងកុមារនៅកម្ពុជាផងដែរ។
CHARLIE CHAMPLIN (សាកឡូ)
កំពូលតារាកំប្លែងលំដាប់ពិភពលោករូបនេះក៏អ្នកដែលជាប់ចិត្តនឹងប្រទេសកម្ពុជាផងដែរ ដែលការធ្វើដំណើរមកកម្ពុជាលើកនោះគឺជាដំណើរកម្សាន្តរបស់គាត់។
David Beckham

អតីតតារាបាល់ទាត់លំដាប់ពិភពលោករូបនេះទើបតែមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុនប៉ុណ្ណោះ ដែលដំណើរមកកម្ពុជាលើកនោះគឺក្នុងនាមជា ឯកអង្គរដ្ឋទូត របស់អង្គការ UNICEF ។
ក្រៅពីតារាទាំងនេះ ក៏នៅមានតារាមួយចំនួនទៀតផងដែរដែលជាប់ចិត្ត និងកម្ពុជា ប៉ុន្តែដោយសារមិនមានឯកសារយោងគ្រប់ជ្រុងជ្រោយ ខ្ញុំសម្រេចចិត្តមិនទាន់ដាក់គេបញ្ចូល នៅពេលមានគ្រប់គ្រាន់ខ្ញុំនឹងចុះផ្សាយសារជាថ្មីដោយបន្ថែមពួកគេចូល។
ប្រភព ៖ Yahoo
0 comments:
Post a Comment