កញ្ញា​កែវ នី​សា មិន​និយាយ​រឿង​ស្នេហា​​ខ្លាច​ឈឺ​ចាប់

​នាង​កែវ នីសា ​មាន​វ័យ​២៦​ឆ្នាំ

រាជធានីភ្នំពេញ ៖ ​នាង​កែវ នីសា ​មាន​វ័យ​២៦​ឆ្នាំ ​ប្រកប​ដោយ​​រូប​សម្ផស្ស​ស្រស់​​ផូរ​ផង់​គួរ​ឱ្យ​​ចង់​គយ​គន់​។ នាង​មាន​ទឹក​មុខ​ញញឹម​ជា​និច្ច និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​គួរ​សម​ក្នុង​ពិភព​សិល្បៈ​​ភាព​យន្ត និង​​កាយ​វិការ​ខារ៉ា​អូ​ខេ ។ កន្លង​មក​នាង​​ចូល​​រួម​សំដែង​​​កាយ​វិការ​ខារ៉ា​អូ​ខេ​ឱ្យ​​​ផលិត​កម្ម​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ។ លើស​ពី​នេះ​នាង​សំដែង​​ខ្សែ​​វីដេអូ​​បាន​ជា​ច្រើន​​រឿង ដូច​ជា​រឿង «បំពេ​​ព្រលឹង» ជា​តួ​ឯក​ រឿង «ទ្រុង​មាស​បក្សី​ស្នេហ៍» រឿង «កែ​ចិត្ត​ស្អប់​បង» រឿង «ត្រៀម​​ចិត្ត​សំរាប់​ឈឺ» ដែល​សុទ្ធ​តែ​ជា​​​រឿង​ភាគ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​​បាយ័ន។ ចុង​ក្រោយនេះ ​នាង​សំដែង​រឿង​ភាគ «ឧត្តម​ដួង​ចិត្ត» ឱ្យ​ស្ថានីយ​ទូរទស្សន៍​​អាស៊ី​គ្នេយ៍​ដោយ​អ្នក​ដឹក​នាំ​រឿង​តំរូវ​ឱ្យ​នាង​ សំដែង​ជា​តួ​ឯក​ឈ្មោះ​អេឡែន ដែល​ជា​មនុស្ស​ស្រី​រឹង​ប៉ឹង​ម៉ឺង​​ម៉ាត់​ក្នុង​ការ​ងារ ។

នាង​កែវ នី​សា និយាយ​ថា រឿង «ឧត្តម​ដួង​ចិត្ត» ​​បាន​ចេញ​ថត​កាល​ពី​ថ្ងៃ​ទី ១៩ មករា ឆ្នាំ​២០១១ ​ដោយ​ក្នុង​មួយ​សប្តាហ៍​​ថត​៤​ថ្ងៃ គឺ ​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ។ នាង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​សំដែង​ឱ្យ​បាន​ល្អ ដើម្បី​​ទាក់​ទាក់​​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហា​ជន​ទូទៅ​ឱ្យ​​កាន់​តែ​ គាំទ្រ​នាង​ ។
នាង​កែវ នី​សា​ បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែង​តាំង​ពី​ឆ្នាំ​២០០២ មក​ ហើយ​ទទួល​ជោគ​ជ័យ​​ជានិច្ច ទោះ​បី​ជា​​ជួប​ប្រទះ​ឧបសគ្គ​ខ្លះៗ​​ក៏​ដោយ ។
តារា ​សំដែង​រូប​នេះ​មាន​ប្រភព​កំណើត​នៅ​​រាជ​ធានី​​​ភ្នំពេញ ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ។ នាង​មាន​បង​ប្អូន​​២​នាក់​​គឺ រូប​នាង​ និង​ប្អូន​​ប្រុស​។
ថ្វី​បើ​ទទួល​ជោគ​ជ័យ​ក្នុង​អាជីព​សិល្បៈ​​សំដែង​​ពិត​មែន​ តែ​រឿង​ស្នេហា​​​នាង​ជួប​រឿង​បរា​ជ័យ​ ដូច្នេះ​​ហើយ​ពេល​នេះ​នាង​សុំ​មិន​​និយាយ​រំលឹក​រឿង​ស្នេហា​​ទៀត​ទេ។ នាង​និយយា​ថា និយយា​ពី​រឿង​ស្នេហា​នាំ​តែ​ឈឺ​ចាប់​ ហើយ​​នាង​បាន​បំភ្លេច​ចោល​​យូរ​​ហើយ​៕



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More