នាង Kristine Hermosa និងលោក Oyo Boy Sotto រៀបការ



នាង Kristine Hermosa នាង Kristine Hermosa និងលោក Oyo Boy Sotto

បន្ទាប់ពីក្លាយជាសង្សារ​នឹង​គ្នាអស់រយៈ​ពេល​ ជាងមួយឆ្នាំមក តារាភាពយន្តហ្វីលីពីនដែល​ប្រជា​ពល​រដ្ឋខ្មែរស្គាល់គ្រប់គ្នា​ថាជា​នាងអ៊ីណា នោះ ពេលនេះ​បានរៀបការជាមួយតារាភាពយន្ត​ដូច​​គ្នាគឺ​លោក Oyo Boy Sotto ​ដោយ​​រៀប​ការ​​នៅ​ក្លឹប​ Balay-Isabel ​ក្នុង​ទីក្រុង ​Talisay ​​ខេត្ត Bata-ngas។
ពិធីរៀបការ​​​ធ្វើ​ទៅតាមសាសនា​គ្រិស្ត​របស់​គូស្នេហ៍នេះ ដោយ​មានការចូលរួមពីសំណាក់មិត្ត​ភក្តិ​ជិតស្និទ្ធ​របស់អ្នកទាំងពីរ និងបងប្អូន ដូច​ជា​គ្រួសារ​ខាងស្រី ដែល​ជិះ​យន្តហោះ​ពីប្រទេស​កា​ណា​ដាសំរាប់ថ្ងៃពិសេសនេះ។ ជាង​នោះទៅ​ទៀត នាយកស្ថានីយ​ទូរទស្សន៍ល្បីក្នុងប្រទេស​ហ្វីលី​ពីន​លោក Charo Santos Concio​និង លោក Johnny Manahan ​ដែលជាម្ចាស់ Star Magic ក៏បានចូលរួមដែរ។

គូស្នេហ៍ទាំងពីរបានជួបគ្នាតាំងពីឆ្នាំ២០០៤ ពេលសម្តែងរួមគ្នាក្នុងរឿង Enteng Kabisote បន្ទាប់មកក្លាយជាមិត្តល្អនឹងគ្នា។ ក្រោយមកនៅ ឆ្នាំ២០០៦ លោក Oyo Boy Sotto​ក៏ចាប់​ផ្តើម​មានអារម្មណ៍ពិសេសចំពោះនាង។ លោក​បាន
បង្ហើបអោយដឹង​ថា រូប​លោក​និងនាងបាន​ណាត់​ជួបគ្នាតែលក្ខណៈ​ជាក្រុម។ បើទោះជាមាន​ព័ត៌​មាន​ជារឿយៗថា ពួកគេទាំងពីរ​គាត់​មានទំនាក់ ទំនងពិសេសក្តី ក៏លោក Oyo Boy Sotto បាន សារភាពថា​ ពួក​គេក្លាយជាសង្សារនឹងគ្នានៅ ថ្ងៃ​ទី៩ កញ្ញា ឆ្នាំ២០០៩ ក្នុងពេលខួបកំណើត​​លើក​ទី២៦របស់នាង Kristine Hermosa ទេ។​​ លោក​បន្តថា កាល​ពីខែធ្នូ ឆ្នាំ២០១០ ពេល​ដែល​ចេញ​ទស្សនាវដ្តី​ Star​Studio គឺ​ជា​ពេល​ដែល​​លោក​សុំនាង​រៀបការ។


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More