ដេននី ខ្វាន់ និយាយថា ហ៊ានដោះប៊ីគីនីចេញទៀតបើលុយដល់

ភ្នំពេញ៖ មិនទាន់នឹងស្ងប់រឿងរូបថតសិចស៊ីជាច្រើនសន្លឹកផងតារាសម្តែងស្រីដេននីក្វាន់ព្រលយថា នាងអាចនឹងហ៊ានសិចស៊ីហួសជាងនេះទៀតប្រសិនបើការសម្តែងណាមួយតម្រូវឲ្យនាងធ្វើ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយរូបភាពសម្ហែអារម្មណ៍ក្បែមាត់សមុត្រដែលបិតបាំងតែកេរិ៍ភេទដូចស្រីអ៊ឺរ៉ុបរបស់នាងផ្ទុះចេញការរិះគន់ជាហូរហែរកាលពីថ្មីៗនេះ។
ថ្មីៗនេះរូបថតបង្ហាញដងខ្លួនដ៏ស្រលូនជាច្រើនសន្លឹកជាមួយនឹងឈុតប៊ីគីនីបិទបាំងតែកេរ្តិ៍ម៉ែលើក្រោមបន្តិចគ្រាដែលនាងចេញទៅសម្តែងនៅលើកោះទន្សាយធ្វើឲ្យបុរសៗជាច្រើនឃើញហើយតែងសង្គ្រឺតធ្មេញខ្នាញ់រូបសម្ផស្សសិចស៊ីនេះ។
ស្របគ្នានឹងការសរសើរពីរូបរាងស្រឡូនស្អាតនេះក៏មានក្រុមអ្នករិះគន់ជាច្រើនបានវាយប្រហារដោយពាក្យសម្តីធ្ងន់ថានាងជាអ្នកបំផ្លាញសិល្បៈនិងប្រពៃណីជាតិខ្មែរហើយនាងធ្វើខ្លួនលើសពីអ្នកសិល្បៈអាជីព។
មានអ្នកបញ្ចេញយោបល់ជាច្រើនជាមួយនឹងរូបថតពីរឈត់ឈរអេនអនមាត់សមុទ្រ។អ្នករិះគន់នឹងរូបថតនាងម្នាក់លើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «វប្បធម៌ខ្មែរធ្លាក់ចុះដោយសារស្រីរបៀបនេះឯង»។ អ្នកលេងម្នាក់ផ្សេងទៀតលើកឡើងថា «មួយថ្ងៃៗធ្វើខ្លួនកែសម្ផស្សថតរូបបង្អូតសាច់បានអីមកវិញ? ស្អាតហើយតែសូមរៀបកិរិយាមាយាតអោស្អាតដូចរូបផងទៅកុំហួសហេតុពេក …»។ នៅមានពាក្យរិះគន់និងមាក់ងាយជាច្រើនទៀតបានបាញ់ស្រោចទៅលើតារាសម្តែងរូបនេះរួមមានទាំងមានបុរសខ្លះហ៊ានសួរតម្លៃខ្លួននាងប៉ុន្មានក្នុងការបានគេងជាមួយនាងផងដែរ។
ទោះមានលេចចេញការរិះគន់ចាក់ស្រោចមកលើនាងក្តីក៏ស្រីស្រស់ ដេន នី ដែលមានឈ្មោះពិត ឆោម ខ្វាន់ បញ្ជាក់ថា នាងមិនខ្វល់នឹងពាក្យរិះគន់ទាំងប៉ុន្មាននោះទេ។ មិនខ្វល់ព្រោះនាងយល់ថា មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្រាបានឡើយហើយរូបថតទាំងនោះស្ថិតក្នុងលក្ខណៈសិល្បៈហើយជាឈុតដែលនាងស្លៀកសម្រាប់ងូតទឹកសមុទ្រមិនមែនជាឈុតដែលនាងស្លៀកហើយដើរចូលក្នុងផ្សារឡើយ។
ដេននី ខ្វាន់ ឌឺដងទៅអ្នករិះគន់នាងថាឬចង់ឲ្យនាងស្លៀកក្បិនហូលផាមួងទៅងូតទឹកសមុទ្រអ្នករិះគន់ប្រហែលជាមិនធ្លាប់ទៅសមុទ្រទេមើលទៅ។ក្រៅពីររិះគន់បែបចំអនតារាស្រីទើបនឹងលេចមុខក្នុងរូបភាពជាអ្នកសិល្បៈបែបសិចស៊ីរូបនេះលើកឡើងថានាងនឹងអាចសម្តែងឬស្លៀកពាក់សិចស៊ីជាងនេះទៀតប្រសិនបើតម្រូវឲ្យមានការថតបែបនេះហ ឬឲ្យតម្លៃខ្លួននៃការថតខ្ពស់នោះ។
ទោះជាងយ៉ាងណាគេសង្កេតឃើញថាការបង្ហាញភាពស៊ិចស៊ីរបស់តារាសម្តែងដេនីខ្វាន់បានបង្កើនកម្តៅការរិះគន់កាន់តែខ្លាំងពីសំណាក់មហាជនពិសេសក្រោយពីនាងចេញមុខក្នុងវីដេអូឃ្លីបវាយបកយ៉ាងចាស់ដៃទៅលើអ្នករិះគន់នាង។
លោក សុះម៉ាច ប្រធានសមាគមសិល្បករខ្មែរមិនបានអធិប្បាយច្រើនជុំវិញបញ្ហានេះទេ ប៉ុន្តែលោកបញ្ជាក់ថាដេននីខ្វាន់មិនមានឈ្មោះក្នុងបញ្ជីជាសមាជិកសមាគមសិល្បករខ្មែរឡើយ។ ទោះជាយ៉ាងណាលោកលើកឡើងដោយខ្លីថា ការស្លៀកពាក់យ៉ាងណាគឺជាសិទ្ធិរបស់បុគ្គលប៉ុន្តែក្នុងនាមជាអ្នកសិល្បៈគួរដឹងអំពីដែនកំណត់នៃការស្លៀកពាក់ជៀសវាងការិះគន់ខ្លាំងពីមហាជនពិសេសមិនប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ៕
984097_238084743207424_815182315425912354_n
10329184_238084759874089_3872913376723038405_n
12063723_238084606540771_8681779953637422059_n



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More