នាង NAOMI CAMPBELL ធ្វើសំភាសន៍ជាមួយលោកពូទីន

នាង NAOMI CAMPBELL
បទ​សំភាសន៍​មួយ​ដែលនាង NAOMI CAMPBELL បាន​ធ្វើ​ជា​មួយ​នាយករ​ដ្ឋ​​​មន្ត្រី​រុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ត្រូវ​បានចេញផ្សាយ​​​ប៉ុន្មាន​ថ្ងៃ​នេះ ដោយ​ទស្សនា​វដ្តី GQ ដែលញុំង​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ​ស្ត្រីតារា​ម៉ូដែល​រូបនេះ​ដែលធ្វើ​ជា​អ្នក​កា​សែត​​ដែរ បានធ្វើបទ​សំភាសន៍​នេះជាមួយ​លោក​ពូទីន កាលពីខែវិច្ឆិកាកន្លងមកនេះក្នុង​ឱកាស​នៃកិច្ចប្រជុំ​កំពូលស្តី​​ពីសត្វ​ខ្លា ។ បទសំភាសន៍​នោះ​នាង​ធ្វើសំរាប់​ទស្សនា​វដ្តី​អង់គ្លេស GQ ។ ស្ត្រី​តារាម៉ូដែល​ និងជា​អ្នកកា​សែត​រូបនោះបាន​សួរ​សំណួរ​ផ្សេងៗដល់​មេដឹកនាំ​រុស្ស៊ី​​រូបនេះ ។​​សំណួរ​ទាំង​ឡាយរបស់​នាង​សំដៅ​ពិសេស​លើ​ជំហរ​របស់អ្នកនយោបាយ ។​​ មានសំណួរ​មួយ​នាង​សួរទៅលោកពូទីនថា «​លោកមានការចាប់​អារម្មណ៍​​យ៉ាងខ្លាំង​ចំពោះនារី តើលោកយល់​​យ៉ាងណា​ចំពោះ​បណ្តា​និស្សិត​​ស្ត្រី​ដែលបានថត​រូប​យ៉ាង​ សិចស៊ីដាក់ក្នុងប្រតិទិន? លោកពូទីន ឆ្លើយតប​នឹង​សំណួរនេះថា «ខ្ញុំ​ស្រលាញ់នារី​ទាំង​នេះ​ខ្លាំង​ ពួកនាង​ពិត​ជាស្រស់​ស្អាត​អស្ចារ្យ ។ បណ្តា​នារីដែល​ថត​រូប​​​ដាក់​ប្រតិទិន​ដែលគេថា ខុសសីលធម៌​ទាំងនេះ​ពួកគេពិតជា​ក្លាហាន​ ហើយ​ពុំ​ខ្លាច​ពាក្យរិះគន់​នានាចំពោះ​ពួក​នាង​ឡើយ ។
ស្ត្រី​តារា​ម៉ូ​ដែល ​អង់គ្លេសរូបនេះ​ធ្លាប់ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​សំភាសន៍​ជា​មួយលោកហ៊ូ​ ហ្គោ​ឆា​វេស​ប្រធានាធិបតី​វេណេហ្សុ៊យ​អេឡាដែល​ជា​មិត្ត​ជិតស្និទ្ធរបស់​ លោកវ្ល៉ាឌីមៀរ ពូទីន​រួច​ហើយ៕


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More