តារា​ចំរៀង​សិច​ស៊ីជន​ជាតិ​កូ​ឡុំ​ប៊ី​មាន​ស្នេហា​ ជាមួយ​ខ្សែ​ការ​ពាររបស់​​ក្លឹប​​បា​សេ​ឡូ​ណា

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០១១

នាង​ចា​គី​រ៉ា កំពុង​ដើរ​កំសាន្ត​ជាមួយ​កីឡា​ករ​ហ្គេ​រ៉ាដ ពី​កេ​ ខ្សែ​ការ​ពារ​ក្លឹប​បា​សេ​ឡូ​ណា​

រូបភាព​ពី​វ៉េបសាយ

នាង​ចា​គី​រ៉ា កំពុង​ដើរ​កំសាន្ត​ជាមួយ​កីឡា​ករ​ហ្គេ​រ៉ាដ ពី​កេ​ ខ្សែ​ការ​ពារ​ក្លឹប​បា​សេ​ឡូ​ណា​

សារ​ព័ត៌​មាន​បរទេស ​បាន​ចុះ​ផ្សាយ​ដំណឹង​ទាក់​ទងនឹង​អ្នក​ចំរៀង​ដ៏​សិច​ស៊ី​ជន​ជាតិ​កូ​ឡុំ​ប៊ី ​ នាង​ចា​គី​រ៉ា កំពុង​ដើរ​កំសាន្ត​ជាមួយ​កីឡា​ករ​ហ្គេ​រ៉ាដ ពី​កេ​ ខ្សែ​ការ​ពារ​ក្លឹប​បា​សេ​ឡូ​ណា​ ដែល​​ទំនាក់​ទំនង​ខាង​លើ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា តារា​ចំរៀង​រូប​នេះ​មាន​គំរោង​រស់​នៅ​​ក្នុង​ប្រទេស​​អេស្ប៉ាញ​រយៈ​ពេល​យូរ​ ។ តាម​ប្រភព​ព័ត៌​មាន​​ផ្ទៃ​ក្នុង​នៅ​ប្រទេស​អេស្ប៉ាញ​​បាន​បញ្ជាក់​​ប្រាប់​ កាសែត​ដឹ​សាន់​របស់​អង់​គ្លេស​ថា នាង​ចា​គី​រ៉ា​ មាន​បង​ស្រី​នៅ​អេស្ប៉ាញ​ ហើយ​នាង​បាន​ចំណាយ​ពេល​នៅ​ទី​នោះ​ជា​ញឹក​ញាប់​ និង​​កំពុង​មាន​គំរោង​រស់​នៅ​ជា​អចិន្ត្រៃយ៍​​ទៀត​ផង​។​

គេ​ជឿ​ថា ​អ្នក​ទាំង​២បាន​​ជួប​គ្នា ​ក្នុង​​ខណៈ​ពេល​នាង​ច្រៀង​បទ​ចំរៀង​ វ៉ា​ហ្គា​វ៉ា​ហ្គា​ ជា​បទ​ចំរៀង​ទាក់​ទង​នឹង​បាល់​ទាត់​ពិភព​លោក​២០១០ នៅ​អាហ្វ្រិក​ខាង​ត្បូង​។ ក្នុង​អំឡុង​​ពេល​នោះ​ នាង​នៅ​មាន​ទំនាក់​ទំនង​ស្នេហា​​ជាមួយ​លោក​អាន់​តូ​នី​ញ៉ូ ដេ​ឡា​រូ ដែល​​មាន​អាជីព​ជា​មេធាវី​ និង​ជា​កូន​ប្រុស​របស់​លោក​ហ្វើ​ណាន​ដូ​ ដេ​ឡា​រួ អតីត​ប្រធានា​ធិបតី​អាហ្សង់​ទីន​​ ប៉ុន្តែ​ជា​ចុង​ក្រោយ​នេះ​ក៏បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​គូ​ស្នេហ៍​ខាង​លើ ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែ​ការ​ពារ​ក្រុម​ជំរើស​ជាតិ​អេស្ប៉ាញរូប​នេះ​​បាន​ធ្វើ​ការ​​បដិ​សេធ​ថា មិន​បាន​មាន​ទំនាក់​ទំនង​ជាមួយ​តារ​ាចំរៀង​ជន​ជាតិ​កូ​ឡុំ​ប៊ី​អាយុ​៣៣​ ឆ្នាំ​ គឺ​នាង​ចា​គី​រ៉ា​ ដូច​​ការ​ចុះ​ផ្សាយ​ឡើយ​ ហើយសម្ព័ន្ធ​ភាព​របស់​ពួក​គេ គឺ​ជា​មិត្ត​ភក្តិ​ធម្មតា​ ៕


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More