រ៉ូប​រោម​សត្វ​របស់​តារា​ភាព​យន្ត​ចិន នាង​ហ្គុង​លី ធ្វើ​ឱ្យ​ពួក​អ្នក​ការ​ពារ​សត្វ​ខឹង​សម្បា

តារា​ភាព​យន្ត​ដើម​កំណើត​ចិន នាង​ហ្គុង​លី ទទួល​ការ​​រិះគន់​​យ៉ាង​ខ្លាំង​ជា​ថ្មី ដោយ​សារ​តែ​នាង​ស្លៀក​រ៉ូប​ពី​រោម​សត្វ​ពិត​ប្រាកដ​

តារា​ភាព​យន្ត​ដើម​កំណើត​ចិន នាង​ហ្គុង​លី ទទួល​ការ​​រិះគន់​​យ៉ាង​ខ្លាំង​ជា​ថ្មី ដោយ​សារ​តែ​នាង​ស្លៀក​រ៉ូប​ពី​រោម​សត្វ​ពិត​ប្រាកដ​។ តារា​ភាព​យន្ត​​រូប​នេះ​ដែល​ទទួល​បាន​សញ្ជាតិ​សិង្ហ​បុរី​កាល​ពី​ឆ្នាំ​២០០៨ ​ ត្រូវ​បាន​គេ​ឃើញ​នាង​ស្លៀក​ពាក់​រ៉ូប​រោម​សត្វ​ពិត​ប្រាកដ​កាល​ពី​ដើម​ សប្តាហ៍​នេះ​ក្នុង​ឱកាស​នៃ​ការ​ផ្សព្វ​ផ្សាយ​ខ្សែ​ភាព​យន្ត​របស់​នាង​នៅ​ ក្រុង​សេ​អ៊ូល​។

PETA ជា​អង្គ​ការ​អន្តរ​ជាតិ​ការ​ពារ​សិទ្ធិ​​សត្វ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៧ មករា នូវ​យុទ្ធ​នា​ការ​មួយ​ប្រឆាំង​នឹង​ការ​ស្លៀក​ពាក់​សំលៀក​បំពាក់​ផលិត​ពី​ រោមទន្សាយ​មុន​ពេល​ឈាន​ចូល​ឆ្នាំ​ទន្សាយ​ថ្ងៃ​ទី​៣ កុម្ភៈ​ខាង​មុខ​នេះ​។ យុទ្ធ​នា​ការ​នេះ​តំរង់​គោល​ដៅ​ជា​ពិសេស​លើ​នាង​ហ្គុង​លី ដែល​កាលពី មុន​និយម​ស្លៀក​ពាក់​រោម​ទន្សាយ​។

លោក​ COCO YU សមា​ជិក​ម្នាក់​របស់ PETA ថ្លៃង​កាល​ពី​ថ្ងៃ​ទី​២៧ មករា ថា នាង​ហ្គុង​លី​ទទួល​ការ​រិះ​គន់​គ្រប់​កន្លែង​នៅ​ប្រទេស​ចិន​ចំពោះ​ការ​ជ្រើស ​រើស​ការ​ស្លៀក​ពាក់​ដែល​សាហាវ​ប៉ះ​ពាល់​ដល់​បរិស្ថាន​។ អង្គ​ការ​ PETA រំលឹក​ថា នាង​ហ្គុង​លី​បាន​ស្លៀក​ពាក់​សំលៀក​បំពាក់​សត្វ​ចាប់​តាំង​ពី​យូរ​មក​ហើយ​។ នាង​ពុំ​ដែល​សន្យាថា លែ​ង​ស្លៀក​ពាក់​រោម​សត្វ​ឡើយ​ ផ្ទុយ​ពី​តារា​ដទៃៗ​ទៀតដែល​​បាន​គោរព​ពពួក​សត្វ ៕


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More