អត់ដែលដឹងសោះថា តារាស្រីហូលីវូដទាំងនេះ សុទ្ធតែមានឈាមជ័រ ជាកូនកាត់ខ្មែរ!

ភ្នំពេញ៖ ជាការពិតណាស់ ទស្សនិកជន ជាពិសេសដែលអ្នកនិយម តាមដានទស្សនាភាពយន្តបរទេស មុខជាបានស្គាល់ប្រភេទតួអង្គសម្ដែងក្នុងរឿងខ្នាតធំទាំងនោះ ច្បាស់ជាក់ជាមិនខាន។ 
យ៉ាងណាមិញក្នុងនោះ ក៏នៅតែមានប្រិយមិត្តខ្លះ នៅមិនទាន់ដឹងទេថា ក្នុងចំណោមតារាសម្ដែងស្រី ហូលីវូដ មួយចំនួន សុទ្ធសឹងតែមានឈាមជ័រជាកូនកាត់ខ្មែរ ដែលពួកគេតែងបង្ហាញវត្តមានក្នុងរឿងល្បីៗជាច្រើននោះទេ។
តោះបើចង់ដឹងថា មានតារាហូលីវូដណា ដែលជាប់ខ្សែស្រឡាយកូនកាត់ខ្មែរ តាមដានរូបភាពខាងក្រោមជាមួយគ្នា៖
ប្រភព៖ ពោតផ្ទុះ Popcornkh
១. Berenice កើតនៅថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមែ ឯកស័ក ព.ស២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៩៧៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាងមានឪពុកជនជាតិខ្មែរកាត់ចិន និងម្តាយជាជនជាតិបារាំង។ អ្នកអាចស្គាល់ Berenice តាមរយៈរឿង «Skyfall » «Revolt» «Kill Switch »និងរឿងជាច្រើនទៀត ។
Berenic
២.Ellen កើតនៅឆ្នាំ ១៩៨៤ រឺ ១៩៨៥ មិនមានការបញ្ជាក់ច្បាស់លាស់ឡើយដោយនាងកើតនៅប្រទេសកាណាដា ដែលនាងមានឳពុកម្តាយជាជនជាតិខ្មែរ ហើយទៅរស់នៅកាណាដាកាលជំនាន់នោះ ហើយ Ellen ក៏បានលេចមុខសម្ដែងក្នុងរឿង «GLOW» «The Circle» «The Void » ជាដើម។ 
២.Ellen
៣.Elodie កើតនៅថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំវក ទោស័ក ព.ស២៥២៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនាងក៏មានឈាមជ័រជាខ្មែរដែរ ។  Elodie បានចេញសម្ដេងក្នុងរឿង «Gods of Egypt» «G.I. JOE: Retaliation» «Daredevil » និងរឿងជាច្រើនទៀត ហើយនាងថែមទាំងបញ្ចូលសម្លេងតួអង្គក្នុងហ្គេម «Call of Duty: World War II» ផងដែរ។
៤. Chanty កើតនៅថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំកុរ បញ្ចស័ក ព.ស២៥២៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៨៤ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក  ដែលគាត់មានដើមកំណើតជាខ្មែរ ។ គ្រប់គ្នាអាចស្គាល់ Chanty តាមរយៈរឿង «The Fighter» «Ted» «The Equalizer » និងរឿងជាច្រើនទៀតផងដែរ៕
Chanty


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More