ខាន់​ សុឃីម ប្រកាសថា ខែកុម្ភៈ​ឆ្នាំក្រោយ​នាងនឹង​រៀបការ

ដោយ ៖ សា​ម៉​ន

ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១១

នាង ខាត់ សុឃីម នាង ខាត់ សុឃីម នាង ខាត់ សុឃីម
នាង ខាត់ សុឃីម

រូបថត រស្មី

នាង ខាត់ សុឃីម

រាជ​ធានីភ្នំពេញ ៖ នាង​ខាត់ សុឃីម ក្នុង​វ័យ​៣១ឆ្នាំ ​ជាតារា​កំប្លែង​ ជា​តារា​ចំរៀង​​ប្រពៃ​ណី​​​ និង​ជា​អ្នក​កាន់​ឧបករណ៍​ភ្លេង​ខ្មែរ​​ តា​ខេ ទ្រ និងឃឹម ។ ​នាង​មានកេរិ៍្ត​ឈ្មោះ​ល្បី​​ទាំង​ក្នុងព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និងនៅ​ក្រៅ​ប្រទេស​​ ហើយ​កន្លង​មក​ធ្លាប់ចេញទៅ​សំដែង​នៅ​សហរដ្ឋ​អាមេ​រិក​ បារាំង កាណាដា ជប៉ុន អូស្ត្រាលី ញូវ​ហ្ស​ឡែន និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ដែល​​មានបង​ប្អូន​ខ្មែរ​យើង​រស់នៅ ។ ក្នុង​ឆ្នាំ​២០១១នេះ​នាង​ខាត់ សុឃីម ត្រៀម​ខ្លួនចេញ​ទៅ​សំដែង​​នៅ​ប្រទេស​កាណាដា និង​អូស្ត្រាលី​ តែ​មិន​ទាន់ដឹង​ថា ចេញទៅ​​នៅ​ពេល​​ណា​​ទេ ។
ទន្ទឹម​នឹង​ទទួល​ជោគ​ជ័យ​ ក្នុង​អាជីព​​សិល្បៈ​​​កន្លងមក​នាង​ខាត់ សុឃីម ​​ជួបប្រទះ​ពាក្យ​ចចាម​អារ៉ាម​អាស្រូវ​​ជា​ច្រើន​ដូច​ជា​ថា នាងជាប់​ពាក់​ព័ន្ធស្នេហា​ជា​មួយ​​លោក​ចា រិទ្ធី និង​ថា​មានកូន​ជាមួយគ្នា​ទៀត​ផង។ ប៉ុន្តែ​ពាក្យ​ចចាម​អារ៉ាម​នោះ​ត្រូវ​​នាង​បដិសេធន៍​​មិន​ទទួល​ទេ ​។ ​នាង​និយាយ​ថា កូន​ប្រុស​របស់នាងឈ្មោះ​​ស្កាយគឺ​នាង​បានទិញ​មេ​ជីវិត​មក​ចាក់​​បង្កើត។

នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ​២០១១ អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាពបាន​ទូរស័ព្ទ​ជួបសំភាសន៍​នាង​នៅ​ពេល​កំពុង​ថត ​កម្មវិធីដើម​ភូមិ​ចុង​​ភូមិ​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ។ នៅពេល​​​ផ្តើម​សំនួរ​ថា តើនាង​លែង​លះ​ពីលោក​ចា ​រិទ្ធី ហើយ​ឬ​យ៉ាង​ណា? នាង​ឆ្លើយយ៉ាង​លឿនថា «រឿង​ចាស់​​សុំ​​មិន​និយាយ​ទេ បើ​ចង់​សំភាសន៍​នាងខ្ញុំ​សុំ​និយាយ​តែ​​រឿង​ថ្មីព្រោះ​ថា នាង​​ខ្ញុំ​គ្មាន​​ជាប់​ពាក់​ព័ន្ធ​អ្វី​ជា​មួយ​លោកចា រិទ្ធី នោះ​ទេ ។ ពេលនេះ​​នាង​ខ្ញុំ​​សូមប្រកាស​ថា ជិត​រៀប​ការ​ជាមួយ​លោក​ផាណូ អាយុ​២៦ឆ្នាំ ​ដែល​ជា​អ្នកសិល្បៈសំដែង​​ និង​​ច្រៀង​ និង​ជា​ពិធី​ករ​ប្រចាំស្ថានីយ​ទូរ​ទស្សន៍​ខ្មែរ​ប៉ុសិ៍្ត​លេខ​៩ហើយ» ។ នាង​ខាត់ សុឃីម ​បន្ត​ថា នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២ នាង​នឹង​រៀប​ការហើយ ។ ​នាង​​​បញ្ជាក់​​ពីទំនាក់​ទំនង​ស្នេហា​របស់​នាង​ជាមួយ​លោកផា​ណូថា​ ​នាង​និង​លោក​បានស្គាល់​គ្នា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​​មិន​មានទំនាក់​ទំនង​ស្នេហា​​ទេ គឺទើប​តែ​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​ក្នុង​ចុង​ឆ្នាំ២០១០ និង​ដើម​ ឆ្នាំ២០១១នេះ​ ដុះពន្លក​ស្នេហ៍​​​ឡើង​រហូត​សំរេច​ចិត្តថា​នឹង​រៀប​មង្គល​​​ការ​ជាមួយ​គ្នា​ នាខែ​កុម្ភៈ ​ឆ្នាំ​២០១២ ។ បច្ចុប្បន្ន​​​គេ​សង្កេត​ឃើញ​នាង​ខាត់ សុឃីម ​បណ្តើរ​​កំលោះ​សង្ហា​វ័យ​ក្មេង​ជា​តារា​រួមអាជីព​ជា​​ញឹក​ញាប់មិនថា ក្នុងឬ​ក្រៅ​រង្វង់​សិល្បៈ​ទេ រួម​ដំណើរ​​ជា​មួយ​គ្នា​យ៉ាង​ស្អិត​រមួត​ ហាក់​បីដូចជា​ប្តីប្រពន្ធ៕


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More