ភ្ញៀវ​ចូល​រួម​ពិធី​អភិសេក​ព្រះ​អង្គ​ម្ចាស់​​អង់គ្លេស​ជិត​2ពាន់​នាក់

​ព្រះអង្គ​ម្ចាស់​វីល្លៀម ​នៃរាជ​វង្ស​អង់គ្លេស​​​ និងនាង​​ខេត ​មីត​ដលតុន

រូបថតបរទេស

​ព្រះអង្គ​ម្ចាស់​វីល្លៀម ​នៃរាជ​វង្ស​អង់គ្លេស​​​ និងនាង​​ខេត ​មីត​ដលតុន

ទី​ភ្នាក់​ងារព័ត៌មាន​បរ​ទេស​បានផ្សាយ​កាលពី​ថ្ងៃទី​២០ កុម្ភៈ ថា ​ព្រះអង្គ​ម្ចាស់​វីល្លៀម ​នៃ រាជ​វង្ស​អង់គ្លេស​​​ និងនាង​​ខេត ​មីត​ដលតុន បាន
ចែក​លិខិត​អញ្ជើញ​​ភ្ញៀវឱ្យ​ចូល​រួម​​ក្នុង​ពិធី​​អភិ​សេក​របស់​ខ្លួនរួមមាន​សមា​ជិក​រាជ​វង្ស​​ប្រទេស​ផ្សេងៗ​នៅទូទាំង​ពិភព​លោក ថ្នាក់​ដឹកនាំ សមា​ជិក​ក្រុមគ្រួសារ​ រួម​ទាំង​មិត្ត​​ភក្តិ​របស់អ្នកទាំង​២ផង ។
ចំនួនភ្ញៀវ​ដែល​ចូល​រួម​មានចំនួន​ច្រើន​ជាង​១​ពាន់នាក់ ក្នុងនោះ​មាន​មិត្ត​ភក្តិ​នៅឯមហា​វិទ្យា​​ល័យ «សេន អេនឌ្រូ» ​ដែលព្រះ​អង្គ​ម្ចាស់​វីល្លៀម​​ និង​នាង​ខេត​មានភាព​ស្និទ្ធ​ស្នាល​ ខណៈ ដែល​២០​០​នាក់​ទៀត​​ជាសមា​ជិក​រដ្ឋាភិបាល
អង់​គ្លេស ​សមាជិកសភា​ មន្ត្រី​ស្ថានទូត ​ ​។

តាម​រ​បាយការណ៍​​បញ្ជាក់​ថា ក្នុង​ពិធី​អភិ​សេក​នោះ​នឹង​មាន​​ព្រះ​រាជិ​នី​អេលី​ហ្សា​ប៊ែត​​ទី២ ​និងព្រះ​អង្គ​ម្ចាស់​​វីល្លៀម ព្រះ​​ស្វាមី អង្គុយ​នៅ​បរិ​វេណ​ជួរ​មុខ​ រួមទាំង​លោក​ម៉ៃ​ឃើល និងលោក​ស្រី​ខារ៉ូល មីតដលតុន ជា​ឪពុក​​ និងម្តាយ​របស់​នាងខេត​​រួម​ទាំង​នាង​ហ្វុីហ្វ​ប៉ា ​ប្អូន​ស្រី​ និង​លោក​ជេម​​ជាប្អូនប្រុស ។
លើស​ពីនេះ​ក៏​មាន​ពិធីទទួល​ទាន​​ពេល​ល្ងាច ដោយមានភ្ញៀវ​​កិត្តិយស​ចូលរួមប្រហែល​​៣០០​នាក់ ។ ដោយ​ឡែក​សំរាប់​ព្រះអង្គ​ម្ចាស់​ឆាលជា​ព្រះបិតា​របស់ព្រះ​អង្គម្ចាស់​វីល្លៀមនឹង​ចូលរួម​រាំ​កំសាន្ត​ផង​ដែរ ៕


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More