សួស វីហ្សា នាដកា​របាំ​បុរាណ​ចាប់​អាជីព​ជា​អ្នក​ចំរៀង

កញ្ញា​ សួស វីហ្សា

រាជ​ធានី​ភ្នំ​ពេញ​ ៖ នាដកា​របាំ​បុរាណ​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​គឺ​កញ្ញា​ សួស វីហ្សា បាន​ក្លាយ​ជា​អ្នក​ចំរៀង និង​ជា​តារា​សំដែង​កាយ​វិការ​ខារ៉ា​អូ​ខេ​ប្រចាំ​ផលិត​កម្ម​រ៉ុក​​។ មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ទេ នាង​ថែម​ទាំង​មាន​ទេព​កោសល្យ​​សំដែង​​ល្អ​ និង​មាន​ទឹក​ដម​សំលេង​​ពីរោះ​រណ្តំ​ចិត្ត​។ ​កន្លង​មក​​គេ​តែង​តែ​ឃើញ​នាង​ឡើង​ច្រៀង​​ជាកិត្តិ​យស​នៅ លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូ​រ​ទស្សន៍​នានា​គ្រប់​កម្ម ​វិធី​ ។ ក្នុង​វ័យ​​២០​ឆ្នាំ​កញ្ញា​សួស វី​ហ្សា ​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ​​ក្នុង​សង្កាត់​​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។ ​នាង​មាន​បង​ប្អូន​៣​នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​ ចំណែក​រូប​នាង​ជាកូនទី​២​។ កន្លង​មក​នាង​បាន​ចូល​ហាត់​រៀនរាំ​របាំ​បុរាណ​នៅ​សាកល​​វិទ្យា​ល័យ​ភូមិន្ទ​ វិចិត្រ​សិល្បៈ​អស់​រយៈ​ពេល​៤​ឆ្នាំ ។ នាង​​ធ្លាប់​រាំ​របាំ​បុរាណ​ជាមួយ​សិស្ស​រួម​ថ្នាក់​​ក្នុង​កម្ម​វិធី​ជាតិ​ ផ្សេងៗ​ជា​ច្រើន​​លើក​ និង​ធ្លាប់​ចេញ​ទៅ​សំដែង​​របាំ​​នៅក្រៅ​​​ប្រទេស​បាន​២​លើក​ គឺ​លើក​ទី​១​ ទៅប្រទេស​​បារាំង និង​​លើក​ទី​២​នៅ​ប្រទេស​សិង្ហ​បុរី​។

កញ្ញា​សួស វី​ហ្សា និយាយ​ថា មុន​ក្លាយ​ជា​អ្នក​ចំរៀង​នាង​ធ្លាប់​ប្រឡង​ច្រៀង​ក្នុង​កម្ម​វិធី​ចំរៀង​ សម័យ-បុរាណ​​នៅ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ជាប់​ចំណាត់​ថ្នាក់​លេខ​១។​ ក្រោយ​មក​នៅ​​ឆ្នាំ​២០០៩​ នាង​បាន​ចូល​ប្រលង​ច្រៀង​ក្នុង​កម្ម​វិធី​ Rock Star ជាប់​ចំណាត់​ថ្នាក់​លេខ​១ ហើយ​​ត្រូវ​​ផលិត​កម្ម​ Rock ជ្រើស​រើស​​ឱ្យថត​សំលេង​​​ចូល​​សីុ​ឌី​តាំង​ពី​ពេល​នោះ​មក។
កញ្ញា​សួស វីហ្សា និយាយ​ថា តាំង​ពី​ក្លាយ​ជា​អ្នក​ចំរៀង​មក​ នាង​ធ្លាប់​ទទួល​ការ​​គាំទ្រ​ពី​ប្រិយ​មិត្ត​ទស្សនិក​ជន​តាម​រយៈ​បទ«​កំលោះ​ ភូមិ​ខ្ញុំ​» បទ«​ស្ម័គ្រ​ទាំង អស់​ស្មោះ​តែ​មួយ​» និងបទ​«ទឹក​ភ្នែកក្នុង​ខ្យល់​»ជា​ដើម ។ ក្នុង​ឆ្នាំ​២០១១​នេះ​នាងកំពុង​ត្រៀម​​ចេញ​បទ​ថ្មីៗ​ទៀត​នៅ​ផលិត​កម្ម​រ៉ុក​ ដែល​ជា​បទ​ឌីស្កូ​ញ័រ​ញាក់​កន្ត្រាក់​អារម្មណ៍​លាយ​ឡំ​ និង​បទមនោ​សញ្ចេត​នា ៕



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Favorites More